ឯកឧត្តម ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដំណើរការសាងសងអាគារថ្មី នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានគណៈកម្មការសាងសងអាគារថ្មី នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យដំណើរការការងារ និងប្លង់អាគារថ្មី នៃព្រឹទ្ធសភា នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២៤។
កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ថ្នាក់ដឹកនាំខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា និងក្រុមការងារសាងសង់អាគារថ្មី ព្រឹទ្ធសភា។
សូមជម្រាបថា អគារថ្មីនេះ មានទំហំ ៧៩m x ៤៧m មានកម្ពស់ ៤ជាន់ ប្រើរយៈពេលសាងសង់ចំនួន ១៦ខែ ដែលត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។
ប្រភព៖ នាយកដ្ឋានព័ត៌មាន